ការីបីសាសន៍សាច់គោចំឡក
និងកន្សោមពងមាន់
គ្រឿងផ្សំ៖
· កន្សោមពងមាន់
· សាច់គោចំឡក
· ដូងទុំកោស
· អំបិល
ស្ករស កាពិ ម្សៅការី
· ស្លឹកក្រូចសើច
គល់ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម
· សណ្ដែកដី
និងជីរវ៉ាន់ស៊ុយ។
វិធីធ្វើ៖
1. លាយគ្រឿងផ្សំ
កាពិ ម្សៅការី ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម
ម្ទេសក្រៀម និងកាពិទាំងអស់ចូលគ្នាបុកក្នុងត្បាល់ ឬក៏ដាក់ក្នុងម៉ាស៊ីនក្រឡុករួចសឹមបន្ថែមសណ្ដែកដី។
ទុកគ្រឿងដែលបុក ឬក្រឡុកឲ្យម៉ដ្ឋនេះមួយអន្លើសិន។
2. បន្ទាប់មក
ត្រូវពូតដូងកោសយកខ្ទិះ ហើយទុកទឹកខ្ទិះខ្លះសម្រាប់ប្រើចុងក្រោយ។
3. ចាក់ខ្ទិះដូងចូលក្នុងខ្ទះកំពុងដុតភ្លើងក្ដៅ
ទុករម្ងាស់រហូតដល់ឡើងប្រេង។
4. បន្ទាប់មកដាក់ម្ទេសក្រៀមហាន់ចូលរហូតដល់ឡើងពណ៌ក្រហម។
5. បង់គ្រឿងដែលបុករួចខាងលើ
រួចដាក់អំបិល ស្ករស និងម្សៅស៊ុប
ហើយបន្តរម្ងាស់ឲ្យខាប់រួចទុកមួយអន្លើសិន។
6. សាច់គោចំឡកត្រូវយកមកប្រឡាក់ជាមួយអំបិលបន្តិច
ស្ករស និងម្សៅស៊ុប ហើយផ្អាប់ឲ្យចូលជាតិ រួចសឹមអាំងឲ្យឆ្អិន។
7. ដោយឡែកកន្សោមពងមាន់ត្រូវយកវាទៅចំហុយឲ្យឆ្អិន។
8. យកសាច់ចំឡកអាំង
និងកន្សោមពងមាន់ដែលឆ្អិនដាក់ចូលក្នុងទឹកការីខាប់មួយអំពុះ
ហើយដួសដាក់ចានរោយជីរវ៉ាន់ស៊ុយនោះជាការស្រេច៕