ស៊ុបគោ ក្តៅ




គ្រឿង​ផ្សំ៖

  • សាច់​គោ​ (សាច់​ត្រយូង​ចេក)​ → ៤៥០​ ក្រាម
  • ទឹក​ → ៦​ កែវ
  • ម្ទេស​ទុំ​ → ១​ផ្លែ
  • ខ្ញី​ → ៦​ បន្ទះ
  • ស្រា → មួយ​ស្លាបព្រាបាយ
គ្រឿង​ផ្សំ​​ រសជាតិ
  • ម្រេច​ម៉ត់​ → ១​ ចុង​ស្លាបព្រាកាហ្វេ
  • ខ្ទឹម​បារាំង ​ហាន់​ម៉ត់​ → ១​​ស្លាបព្រាបាយ
  • អំបិល​ → ១​ ស្លាបព្រាកាហ្វេ​កន្លះ
  • ដុំ​ស៊ុប​ខ្នរ​ → ១​ដុំ
  • ជីរ នាងវង​ (ហាន់​ហើយ) → ២​ស្លាបព្រាបាយ
វិធី​ ចំអិន
  1. ហាន់​ជា​បន្ទះ​ក្រាស់ សាច់​គោ
  2. ចាក់​គ្រឿង​ផ្សំ​ទាំងអស់​ ទៅ​ក្នុង​ឆ្នាំង
  3. ស្ងោរ ​ទាល់​តែ​ទឹក​ពុះ
  4. បន្ថយ​ភ្លើង​បន្តិច
  5. រំងាស់ ​ពី ១​ ម៉ោង​ទៅ​ ១​ ម៉ោង​កន្លះ
  6. ពន្លត់​ភ្លើង
  7. ចាក់​ចូល គ្រឿង​ផ្សំ​រសជាតិ​ ​ជា​ការ​ស្រេច៕