ខ្នុរជាផ្លែឈើ ដែលមនុស្សជាច្រើន ចូលចិត្ត ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ យកមកផ្សំជាមួយបាយ ដំណើប និងខ្ទិះ ដូងរសជាតិគួរឱ្យទាក់ទាញខ្លាំងណាស់។
+ គ្រឿងផ្សំ
- អង្ករដំណើប 200g
- ខ្ទិះដូង 100ml
- ស្លឹកតយ ៣ដើម កិនយកតែទឹក
- ដូងសរសៃ
- អំបិល
- សាច់ខ្នុរ
- អង្ករដំណើបលាយឲ្យស្អាត ចែកជា 3 ផ្នែក 1 ផ្នែកត្រាំជាមួយទឹកស្លឹកតយ 1 ផ្នែកទៀតត្រាំ ជាមួយទឹកថែមពណ៍ផ្កាឈូក 1ផ្នែកទៀតត្រាំទឹកធម្មតា ពីរបីម៉ោងក្នុងទឹកឬពេញមួយយប់ បន្ទាប់មកលាយអង្ករដំណើបជាមួយទឹកស្អាតជាច្រើនដង។
- លាយអង្ករដំណើបជាមួយអំបិលបន្តិច លាយទាំង3ផ្នែក រួចដាក់ចំហុយ10 នាទី បន្ទាប់ពី 10 នាទីចាក់ខ្ទិះដូង 1/3ចូលរួចច្របលឲ្យសព្វ ចំហុយ7 នាទីទៀត។
- បន្ទាប់មកពី7នាទីចាក់ខ្ទិះដែលនៅសល់ចាក់ចូលទាំង3ផ្នែកច្រលបឲ្យសព្វ ចំហុយ 7-10នាទីទៀតរួចបិតភ្លើង ។
- យកបាយដំណើបដាក់ចូលសាច់ខ្នុរ រួចដាក់សរសែដូង បើចូលចិត្តខ្ទិះដូង. ល្ង . សណ្ដែកដី អាចដាក់ពីលើបាន។
+ វិធីធ្វើខ្ទិះដូង:
- យកខ្ទិះដូង 200ml ស្ករស 20g និងអំបិលតិចដាក់ដាំ បន្ទាប់មកលាយម្សៅឆា 1/2 ស្លាបព្រាជាមួយទឹកចាក់ចូលទៅក្នុងឆ្នាំងខ្ទិះដូងត្រូវហើយកូរឲ្យសព្វរួចបិតភ្លើង។