គ្រឿងផ្សំ៖
· ត្រីរ៉ស់
ត្រីឆ្អើរ ប្រហុក សណ្ដែកដី ខ្ទឹមស ខ្ទឹមក្រហម ស្លឹកខ្ទឹម និងក្រូចឆ្មារ
· ស្ករស
អំបិល ម្សៅស៊ុប
· ម្ទេសដៃនាង
ព្រលឹត ស្អំ ត្រសក់ ភ្លៅកង្កែប ផ្កាកំប្លោក ស្ពៃក្ដោប ត្រប់ស្រួយ
ត្រប់ពុតលំញង ស្នៀតពោត សណ្ដែកកួរ ស្ដៅ (មិនមានទាំងអស់ក៏បាន) ។
វិធីធ្វើ៖
1. វិធីចម្អិនគឺដំបូងត្រូវយកត្រីរ៉ស់ទៅស្ងោរក៏បាន
ឬអាំងក៏បានតាមការនិយម។
2. ប្រសិនបើជ្រើសរើសវិធីស្ងោរត្រី
ទឹកដែលស្ងោររួចនោះត្រូវរក្សាទុកសម្រាប់ធ្វើទឹកប្រហុក។
3. ដោយឡែកត្រីដែលស្ងោរ
ឬអាំងឆ្អិនរួចត្រូវយកមកបេះឆ្អឹង និងស្បែកចេញឲ្យអស់។
4. ចំពោះត្រីឆ្អើរវិញ
ត្រូវយកវាទៅកម្ដៅឲ្យស្រួយរួចសឹមបេះយកឆ្អឹងចេញដូចគ្នា។
5. ម្ទេសដៃនាង
ខ្ទឹមស ខ្ទឹមក្រហម និងត្រប់ពុតលំញង ត្រូវយកទៅរំលីង
រួចយកទៅបុកលំៗជាមួយត្រីរ៉ស់ និងត្រីឆ្អើរដែលបេះរួចក្នុងត្បាល់
ប៉ុន្តែកុំឲ្យវាម៉ដ្ឋពេក។
6. បន្ទាប់មកយកត្រី
និងគ្រឿងដែលបុករួចដួសដាក់ចាន ហើយចាក់ទឹកប្រហុកឆ្អិនពីលើ
រួចសឹមកូរឲ្យសព្វសាច់។
7. ចាប់ផ្ដើមបន្ថែមគ្រឿងផ្សំរសជាតិដូចជា
អំបិល ស្ករស និងក្រូចឆ្មាររួចភ្លក្សសាបប្រៃតាមចំណូលចិត្ត
មុននឹងដាក់សណ្ដែកដីបុក រោយស្លឹកខ្ទឹម ព្រមទាំងម្ទេសចូលនោះជាការស្រេច។