បាយឆាម្រះព្រៅជាមួយបង្គា

គ្រឿងផ្សំ៖


·   បង្គា បកអោយស្អាត ពុះយកសសៃខ្នងចេញ
·   ខ្ញី ខ្ទឹមក្រហម បកអោយស្អាត បុកអោយម៉ត់
·   ម្រះព្រៅ បេះយកស្លឹក លាងចេញអោយ     ​​​​ស្អាត
·   ប្រេងឆា ម្សៅស៊ុប ស្ករស ទឹកត្រី ម្សៅរមៀតបន្តិច
·   បាយសមួយចាន





វិធីធ្វើ៖

·   ដាក់ខ្ទះទុកអោយក្ដៅ រួចដាក់ប្រេងឆាចូល ហើយដាក់ខ្ញី ខ្ទឹមក្រហម ដែលបុកម៉ត់ហើយចូល រំលីងអោយឆ្ងុយបន្តិច បន្ទាប់មកដាក់បង្គា ម្សៅស៊ុប ទឹកត្រី ស្ករស និង ម្សៅរមៀតបន្តិច ទុកអោយឆ្អិនសាច់
·   រួចដាក់បាយសចូល ឆាត្រលប់ចុះឡើងអោយចូលជាតិ ភ្លក់មើលអោយល្មមតាមការចូលចិត្ត ទើបដាក់ម្រះព្រៅចូល ទុក 2 ទៅ 3 នាទី រួចជាការស្រេច ហើយរៀបដាក់ចានតាមការចូលចិត្ត ៕