ត្រីបំពងស្រួយ ឆាជាមួយទឹកជ្រលក់
គ្រឿងផ្សំ៖
- ហាត់ជាកង់ ត្រីរ៉ស់ → ៣០០ ក្រាម
- ទឹកជ្រលក់ → ២ ស្លាបព្រាបាយ
- ទឹកត្រី → ២ ស្លាបព្រាបាយ
- ស្ករត្នោត → ១ ស្លាបព្រាបាយ
- ប្រេងរុក្ខជាតិ សំរាប់ឆា → ២០ ក្រាម
- ទឹកធម្មតា → ២ ស្លាបព្រាបាយ
- ម្សៅស៊ុបខ្នរ → ១ ស្លាបព្រាបាយ
- ខ្ទឹមក្រហមបំពង សំរាប់រោយពីលើ
គ្រឿងផ្សំទឹកជ្រលក់៖
- ម្ទេសក្រៀមផ្លែធំ → ៣-៤ ផ្លែ
- ខ្ទឹមក្រហមហាន់ → ៦០ ក្រាម
- កាពិ → ១ ស្លាបព្រាបាយ
វិធីចំអិន៖
- បំពង ម្ទេសក្រៀម អោយឈ្ងុយ
- ហាន់ខ្ទឹមក្រហម ដាក់បំពងក្នុងប្រេងអោយលឿង
- ដួសទុកខ្ទឹមក្រហមបំពង អោយស្រកប្រេង
- បំពងខ្ទឹមសចិញ្ច្រាំ ក្នុងប្រេងអោយលឿង
- ដួសទុក ខ្ទឹមសបំពង អោយស្រកប្រេង
- បុកម៉ត់ ម្ទេសក្រៀមបំពង
- បុកច្របល់ទាល់តែម៉ត់ ម្ទេសក្រៀមបំពង ខ្ទឹមក្រហមបំពង ខ្ទឹមសបំពង និង កាពិ
- លាងទឹកត្រីរ៉ស់ អោយស្អាត
- ទុកត្រីរ៉ស់ស្រកទឹក
- ដាក់ចៀនត្រីរ៉ស់ អោយលឿងស្រួយ ក្នុងប្រេងក្ដៅ
- ដួសដាក់ចាន
- ដាក់ប្រេងក្នុងខ្ទះ កំដៅ លើចង្ក្រាន អោយក្តៅ
- ដាក់ទឹកជ្រលក់ ក្នុងខ្ទះ ឆាអោយឈ្ងុយ
- ចាក់ទឹកធម្មតា ចូលបន្តិច
- ដាក់ច្របល់ ស្ករត្នោត ទឹកត្រី និងម្សៅស៊ុបខ្នរ និង ភ្លក់សាក
- ដាក់ឆាបញ្ចូលគ្នា ត្រីរ៉ស់ចៀន
- ដួសដាក់ចាន
- រោយខ្ទឹមក្រហមបំពង ពីលើត្រីរ៉ស់
កំណត់សំគាល់៖អាចប្រើប្រាស់ ត្រីអណ្ដែង ឬ សាច់ជ្រូក ជំនួសត្រីរ៉ស់។ បើចូលចិត្តញ៉ាំបន្លែ, អាចដាក់តិចតួច សណ្ដែកកួរ ឬ ខាត់ណា តាមចិត្តចង់៕