ភ្លាមឹក ក្លាសេ


គ្រឿង​ផ្សំ៖


  • មឹក​ស្រស់​ ​ ​ → ៥០​ ក្រាម
  • ប៉េងប៉ោះ​ផ្លែ​តូចៗ​ ​ ​ → ២៥​ ក្រាម
  • ខ្ទឹម​បារាំង​ ​ ​ → ១​/៤​ ចំណិត
  • ដើម​ខ្ទឹម​ ​ ​ → ១​ ដើម
  • ខ្ញី → ២​ បន្ទះ
  • ខ្ទឹម​ស​ ​ ​ → ២​ កំពឹស
  • ម្ទេស​ទុំ​ ​ ​ → ១​ ផ្លែ
គ្រឿង​ផ្សំ​រសជាតិ៖
  • ទឹក​ត្រី​ ​ ​ → ១​ ស្លាបព្រាកាហ្វេ
  • ទឹក​ក្រូច​ឆ្មារ​ ​ ​ → ២​ ស្លាបព្រាកាហ្វេ
  • ម្សៅ​ស៊ុប​ខ្នរ​ ​ ​ → ១​​ ស្លាបព្រាកាហ្វេ
វិធី​ចំអិន៖
  1. លាង​ទឹក​ឲ្យ​ស្អាត មឹក​ស្រស់
  2. ហាន់​ជា​ចំរៀក​វែងៗ​ និង ​ឆូត​ជា​កង់ៗ
  3. ស្ងោរ​ឆ្អិន
  4. ស្រង់​ចេញ
  5. យក​ទៅ​ក្លាស្សេ​ទឹក​កក​ ទុក​ប្រើ​ការ
  6. ហាន់ជាកង់ ផ្លែ​ប៉េងប៉ោះ
  7. ហាន់ជាចំរៀក ខ្ទឹម​បារាំង
  8. ចិញ្ច្រាំ​ម៉ត់ ដើម​ខ្ទឹម,​ ខ្ញី, ខ្ទឹម​ស​ និង​ ម្ទេស​ទុំ​ ទុក​ប្រើ​ការ
  9. លាយច្របល់ ​គ្រឿង​ផ្សំ​ និង​ គ្រឿង​ផ្សំ​រសជាតិ
  10. ដួស​ដាក់​ក្នុង​ចាន​ ញាំ ជាការស្រេច៕