Showing posts with label របៀបធ្វើបង្អែម. Show all posts
Showing posts with label របៀបធ្វើបង្អែម. Show all posts

របៀបធ្វើសារាយស្ករត្នោតពងមាន់




គ្រឿងផ្សំ៖
១-ពងមាន់ ២
២-ស្ករ ២ខាំ
៣-ខ្ទិះដូង ១កំប៉ុង
៤-ស្លឹកតើយ ៣សន្លឹក
៥-ម្សៅសារាយ ១ស្លាបព្រាបាយ
៦-ទឹក ១កំប៉ុង
៧-អំបិលចុងស្លាបព្រា















របៀបធ្វើ៖
១- ស្ងោរសារាយម្សៅ លាយជាមួយទឹក រំងាស់ជាមួយស្លឹកតើយ ចំនួន១០-១៥នាទី ទើបស្រង់ស្លឹកតើយចេញ។
២- គោះពងមាន់ នៅក្នុងចានមួយ ជាមួយស្ករត្នោត និង ខ្ទិះដូង វាយអោយចូលគ្នាគ្នា គ្រាន់តែវាយលំៗអោយនៅសល់ជាតិពងមាន់ ក៏បាន។
៣- យកពងមាន់ដែលគោះហើយនេះ ទៅច្រូចលើទឹកសារាយ ហើយកូរអោយសព្វ រួចលើចុះ។
៤- ដួសទឹកសារាយនេះ ចាក់ចូលពុម្ព ទុកចោល ប្រហែល២ម៉ោង ដើម្បីអោយរងកក ជាសារាយដុំ បន្ទាប់មក ចាក់ចេញ តម្រៀបទៅលើចាន ដើម្បីទទួលទាន។
៥- បើយើងមិនចូលចិត្តរសជាតិខ្ទិះដូង យើងអាចជំនួសបានដោយជាតិទឹកសុទ្ធ ក្នុងចំនួនស្មើគ្នា នឹងខ្ទិះដូង។
៦- បើពុំមានពុម្ព អាចចាក់ថាសធម្មតា ហើយកាត់ដុំ នៅពេលកក ក៏បាន។

វិជ្ជាធ្វើបង្អែម៖ របៀបធ្វើ បាយ ដំណេីបខ្នុរ



ខ្នុរជាផ្លែឈើ ដែលមនុស្សជាច្រើន ចូលចិត្ត ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ យកមកផ្សំជាមួយបាយ ដំណើប និងខ្ទិះ ដូងរសជាតិគួរឱ្យទាក់ទាញខ្លាំងណាស់។ 

+ គ្រឿងផ្សំ
  • អង្ករដំណើប 200g
  • ខ្ទិះដូង 100ml
  • ស្លឹកតយ ៣ដើម កិនយកតែទឹក
  • ដូងសរសៃ
  • អំបិល
  • សាច់ខ្នុរ

+ វិធីធ្វើ: 
  • អង្ករដំណើបលាយឲ្យស្អាត ចែកជា 3 ផ្នែក 1 ផ្នែកត្រាំជាមួយទឹកស្លឹកតយ 1 ផ្នែកទៀតត្រាំ ជាមួយទឹកថែមពណ៍ផ្កាឈូក 1ផ្នែកទៀតត្រាំទឹកធម្មតា ពីរបីម៉ោងក្នុងទឹកឬពេញមួយយប់ បន្ទាប់មកលាយអង្ករដំណើបជាមួយទឹកស្អាតជាច្រើនដង។ 
  • លាយអង្ករដំណើបជាមួយអំបិលបន្តិច លាយទាំង3ផ្នែក រួចដាក់ចំហុយ10 នាទី បន្ទាប់ពី 10 នាទីចាក់ខ្ទិះដូង 1/3ចូលរួចច្របលឲ្យសព្វ ចំហុយ7 នាទីទៀត។ 
  • បន្ទាប់មកពី7នាទីចាក់ខ្ទិះដែលនៅសល់ចាក់ចូលទាំង3ផ្នែកច្រលបឲ្យសព្វ ចំហុយ 7-10នាទីទៀតរួចបិតភ្លើង ។ 
  • យកបាយដំណើបដាក់ចូលសាច់ខ្នុរ រួចដាក់សរសែដូង បើចូលចិត្តខ្ទិះដូង. ល្ង . សណ្ដែកដី អាចដាក់ពីលើបាន។ 


+ វិធីធ្វើខ្ទិះដូង: 
  • យកខ្ទិះដូង 200ml ស្ករស 20g និងអំបិលតិចដាក់ដាំ បន្ទាប់មកលាយម្សៅឆា 1/2 ស្លាបព្រាជាមួយទឹកចាក់ចូលទៅក្នុងឆ្នាំងខ្ទិះដូងត្រូវហើយកូរឲ្យសព្វរួចបិតភ្លើង។