ត្រីបំពងស្រួយ ឆាជាមួយទឹកជ្រលក់


គ្រឿង​ផ្សំ៖

  • ហាត់ជាកង់ ត្រី​រ៉ស់​​ ​ ​ → ៣០០​ ក្រាម
  • ទឹក​ជ្រលក់​ ​ ​ → ២​ ស្លាបព្រាបាយ
  • ទឹក​ត្រី​ ​ ​ → ២​ ស្លាបព្រាបាយ
  • ស្ករ​ត្នោត​ ​ ​ → ១​ ស្លាបព្រាបាយ
  • ប្រេង​រុក្ខជាតិ​ សំរាប់ឆា​​ ​ → ២០​ ក្រាម
  • ទឹក​ធម្មតា​ ​ ​ → ២​ ស្លាបព្រាបាយ
  • ម្សៅ​ស៊ុប​ខ្នរ​ ​ ​ → ១​ ស្លាបព្រាបាយ
  • ខ្ទឹម​ក្រហម​បំពង​ សំរាប់រោយ​ពី​លើ

គ្រឿង​ផ្សំ​ទឹក​ជ្រលក់៖
  • ម្ទេស​ក្រៀម​ផ្លែ​ធំ​ ​ ​ → ៣​-៤​ ផ្លែ
  • ខ្ទឹម​ក្រហម​ហាន់​ ​ ​ → ៦០​ ក្រាម
  • ខ្ទឹម​ស​ ​ ​ → ៣០​ ក្រោម
  • កាពិ​ ​ ​ → ១​ ស្លាបព្រាបាយ

វិធី​ចំអិន៖
  1. បំពង ម្ទេស​ក្រៀម​ អោយឈ្ងុយ
  2. ហាន់ខ្ទឹម​ក្រហម​​ ដាក់​បំពង​ក្នុង​ប្រេងអោយ​លឿង
  3. ដួស​ទុក​ខ្ទឹម​ក្រហម​​បំពង​ អោយស្រកប្រេង
  4. បំពងខ្ទឹម​ស​ចិញ្ច្រាំ​ ​ក្នុង​ប្រេងអោយលឿង
  5. ដួស​ទុក ​ខ្ទឹម​ស​បំពង​ អោយស្រកប្រេង
  6. បុក​ម៉ត់ ម្ទេស​ក្រៀម​បំពង
  7. បុកច្របល់ទាល់តែម៉ត់ ម្ទេស​ក្រៀម​បំពង ខ្ទឹម​ក្រហម​បំពង​ ខ្ទឹម​ស​បំពង​ និង​ កាពិ
  8. លាងទឹកត្រី​រ៉ស់​ អោយស្អាត
  9. ទុកត្រីរ៉ស់ស្រក​ទឹក
  10. ដាក់​ចៀន​ត្រីរ៉ស់ អោយលឿង​ស្រួយ ក្នុង​ប្រេង​ក្ដៅ
  11. ដួសដាក់ចាន
  12. ដាក់ប្រេងក្នុងខ្ទះ កំដៅ លើ​ចង្ក្រាន អោយក្តៅ
  13. ដាក់​ទឹក​ជ្រលក់​ ក្នុងខ្ទះ ឆា​អោយ​ឈ្ងុយ
  14. ចាក់​​ទឹក​ធម្មតា​ ចូល​បន្តិច
  15. ដាក់​ច្របល់ ស្ករ​ត្នោត​ ទឹក​ត្រី​ និង​ម្សៅ​ស៊ុប​ខ្នរ​ និង ភ្លក់សាក
  16. ដាក់​ឆា​បញ្ចូល​គ្នា ត្រី​រ៉ស់​ចៀន
  17. ដួស​ដាក់​ចាន
  18. រោយ​ខ្ទឹម​ក្រហម​បំពង ​ពី​លើត្រីរ៉ស់

កំណត់​សំគាល់៖
អាច​ប្រើ​ប្រាស់ ត្រី​អណ្ដែង​ ឬ​ សាច់​ជ្រូក ​ជំនួស​​ត្រី​រ៉ស់​។​ បើ​ចូល​ចិត្ត​ញ៉ាំបន្លែ​, អាច​ដាក់​តិចតួច សណ្ដែក​កួរ​ ឬ​​ ខាត់​ណា​​ តាមចិត្តចង់៕

ភ្លាមឹក ក្លាសេ


គ្រឿង​ផ្សំ៖


  • មឹក​ស្រស់​ ​ ​ → ៥០​ ក្រាម
  • ប៉េងប៉ោះ​ផ្លែ​តូចៗ​ ​ ​ → ២៥​ ក្រាម
  • ខ្ទឹម​បារាំង​ ​ ​ → ១​/៤​ ចំណិត
  • ដើម​ខ្ទឹម​ ​ ​ → ១​ ដើម
  • ខ្ញី → ២​ បន្ទះ
  • ខ្ទឹម​ស​ ​ ​ → ២​ កំពឹស
  • ម្ទេស​ទុំ​ ​ ​ → ១​ ផ្លែ
គ្រឿង​ផ្សំ​រសជាតិ៖
  • ទឹក​ត្រី​ ​ ​ → ១​ ស្លាបព្រាកាហ្វេ
  • ទឹក​ក្រូច​ឆ្មារ​ ​ ​ → ២​ ស្លាបព្រាកាហ្វេ
  • ម្សៅ​ស៊ុប​ខ្នរ​ ​ ​ → ១​​ ស្លាបព្រាកាហ្វេ
វិធី​ចំអិន៖
  1. លាង​ទឹក​ឲ្យ​ស្អាត មឹក​ស្រស់
  2. ហាន់​ជា​ចំរៀក​វែងៗ​ និង ​ឆូត​ជា​កង់ៗ
  3. ស្ងោរ​ឆ្អិន
  4. ស្រង់​ចេញ
  5. យក​ទៅ​ក្លាស្សេ​ទឹក​កក​ ទុក​ប្រើ​ការ
  6. ហាន់ជាកង់ ផ្លែ​ប៉េងប៉ោះ
  7. ហាន់ជាចំរៀក ខ្ទឹម​បារាំង
  8. ចិញ្ច្រាំ​ម៉ត់ ដើម​ខ្ទឹម,​ ខ្ញី, ខ្ទឹម​ស​ និង​ ម្ទេស​ទុំ​ ទុក​ប្រើ​ការ
  9. លាយច្របល់ ​គ្រឿង​ផ្សំ​ និង​ គ្រឿង​ផ្សំ​រសជាតិ
  10. ដួស​ដាក់​ក្នុង​ចាន​ ញាំ ជាការស្រេច៕

ស្លាបមាន់ បំពង


គ្រឿងផ្សំ៖    

1ស្លាបមាន់ (យកត្រឹមគល់ស្លាប) → ៦០០ ក្រាម   
2. ម្សៅ (សំរាប់បំពង) → ៣ ស្លាបព្រាបាយ 

គ្រឿងផ្សំប្រលាក់សាច់៖​  

 1.ទឹកស៊ីអ៊ីវ → ១ ស្លាបព្រាបាយ    
 2.ម្សៅឆា → -ដ-     
 3.ទឹកខ្ញី → -ដ- 
 4.តៅហ៊ូប្រៃ (កិនម៉ត់ លាយទឹកបន្តិច) → ២ ស្លាបព្រាបាយ 
 5.ស្ករ → ១ ស្លាបព្រាកាហ្វេ     
 6.អំបិល → ០.៥ ស្លាបព្រាកាហ្វេ 

គ្រឿងផ្សំទឹកជ្រលក់៖   

 ១.ខ្ទឹមក្រហមក្រៀម → ១ ស្លាបព្រាបាយ     
២.ស្ករ → -ដ-
៣.ខ្ទឹមស ចិញ្ច្រាំ → ១ ស្លាបព្រាកាហ្វេ        
៤.ទឹកតៅហ៊ូ ប្រៃ → ២ ស្លាបព្រាបាយ 
៥.ទឹក → មួយភាគបួន នៃកែវ                   
៦.ទឹកស៊ីអ៊ីវ → ០.៥ ស្លាបព្រាកាហ្វេ 
៧.ស៊ីអ៊ីវខាប់ → ០.៥ ស្លាបព្រាកាហ្វេ         
៨.ម្សៅស៊ុបខ្នរ → ១ ស្លាបព្រាកាហ្វេ 


វិធី​ ចំអិន

ជំហាន ១ ៖

  1. លាង​ទឹក អោយ​ស្អាត​ ស្លាប​មាន់
  2. សំរក់ទឹក អោយ​ស្ងួត​ ស្លាបមាន់
  3. ច្របល់​ស្លាបមាន់ ជាមួយ​គ្រឿងផ្សំប្រលាក់សាច់
  4. ផ្អឹប​មួយម៉ោង ស្លាបមាន់ ​មានគ្រឿងផ្សំប្រលាក់សាច់
  5. ប៉ាតម្សៅបំពង ជុំវិញស្លាបមាន់
  6. ដាក់​បំពង​ស្លាបមាន់ រហូត​ឆ្អិន​ពណ៌​ក្រហម​ ទើប​ស្រង់​ដាក់​ចាន
ជំហាន ២ ៖
  1. ដាក់​ខ្លាញ់​ លើខ្ទះ ចំនួនមួយ​ស្លាប​ព្រា​បាយ
  2. រង់ចាំ​ខ្លាញ់​ ក្ដៅ​ហុយ​ផ្សែង
  3. ដាក់​ច្របល់ បំពង​យក​ក្លិន​ឈ្ងុយ ខ្ទឹម​ក្រហម​ក្រៀម​ ទឹក​តៅហ៊ូ​ប្រៃ​ និង​ ខ្ទឹម​ស​ចិញ្ច្រាំ
  4. ចាក់​ច្របល់ ​រំងាស់ដល់ពុះ គ្រឿង​ផ្សំ​ទឹក​ជ្រលក់​ ដែល​នៅ​សេសសល់
  5. ដាក់​ចាន​ផ្សេង​ សំរាប់ជ្រលក់​ ស្លាប​មាន់​បំពង៕

បុកសណ្តែកគួរត្រីឆ្អើ




គ្រឿងផ្សំ៖                                                                        វិធីធ្វើ៖
  • ត្រីកេសឆ្អើរ ២ក្បាល                            ១. យកត្បាល់ និង​ អង្រែ ដាក់​ខ្ទឹមសរ ខ្ទឹមក្រហម
  • កាពិ ១ស្លាបព្រាកាហ្វេ                              ម្ទេសដៃនាង កាពិ បង្គាក្រៀម បុកបញ្ចូលគ្នាឲ្យម៉ត់
  • ទឹកក្តៅ ១ស្លាបព្រា                                   ទើបបង់គ្រឿងដូចជាៈ ស្ករ  ម្សៅស៊ុបមាន់ ទឹកក្រូច
  • បង្គាក្រៀម ២០ក្រាម                               ឆ្មារ សណ្តែកគួរ និង​ចុងក្រោយដាក់ជីនាងវង
  • ម្សៅស៊ុបមាន់ ១/២ស្លាបព្រាកាហ្វេ              និងទឹកឆ្អិនចូលបន្តិចជាការស្រេច ។
  • ស្កសរ ២ស្លាបព្រាកាហ្វេ                        ២.​ យកត្រសក់ ស្វាយ ពពាយចិតជាចង្វាយមូល 
  • ទឹកក្រូចឆ្មា ២ស្លាបព្រាបាយ                    ត្រប់ស្រួយ ស្ពៃក្តោប រៀបជុំវិញចានសំប៉ែត
  • ម្ទេសដៃនាង ២គ្រាប់                              ទើបដួសសណ្តែកគួរបុកនេះ ដាក់ចំកណ្តាលចាន
  • ខ្ទឹមស និង​ ខ្ទឹមក្រហម ២កំពឹស              ទើបទទួលទានបាន ។
  • ស្ពៃក្តោប ២០ក្រាម
  • ពពាយ
  • ស្វាយ
  • ត្រប់ស្រួយ
  • សណ្តែកគួរ
  • ជីនាងវង

ស៊ុបគោ ក្តៅ




គ្រឿង​ផ្សំ៖

  • សាច់​គោ​ (សាច់​ត្រយូង​ចេក)​ → ៤៥០​ ក្រាម
  • ទឹក​ → ៦​ កែវ
  • ម្ទេស​ទុំ​ → ១​ផ្លែ
  • ខ្ញី​ → ៦​ បន្ទះ
  • ស្រា → មួយ​ស្លាបព្រាបាយ
គ្រឿង​ផ្សំ​​ រសជាតិ
  • ម្រេច​ម៉ត់​ → ១​ ចុង​ស្លាបព្រាកាហ្វេ
  • ខ្ទឹម​បារាំង ​ហាន់​ម៉ត់​ → ១​​ស្លាបព្រាបាយ
  • អំបិល​ → ១​ ស្លាបព្រាកាហ្វេ​កន្លះ
  • ដុំ​ស៊ុប​ខ្នរ​ → ១​ដុំ
  • ជីរ នាងវង​ (ហាន់​ហើយ) → ២​ស្លាបព្រាបាយ
វិធី​ ចំអិន
  1. ហាន់​ជា​បន្ទះ​ក្រាស់ សាច់​គោ
  2. ចាក់​គ្រឿង​ផ្សំ​ទាំងអស់​ ទៅ​ក្នុង​ឆ្នាំង
  3. ស្ងោរ ​ទាល់​តែ​ទឹក​ពុះ
  4. បន្ថយ​ភ្លើង​បន្តិច
  5. រំងាស់ ​ពី ១​ ម៉ោង​ទៅ​ ១​ ម៉ោង​កន្លះ
  6. ពន្លត់​ភ្លើង
  7. ចាក់​ចូល គ្រឿង​ផ្សំ​រសជាតិ​ ​ជា​ការ​ស្រេច៕