ត្រីបំពងស្រួយ ឆាជាមួយទឹកជ្រលក់


គ្រឿង​ផ្សំ៖

  • ហាត់ជាកង់ ត្រី​រ៉ស់​​ ​ ​ → ៣០០​ ក្រាម
  • ទឹក​ជ្រលក់​ ​ ​ → ២​ ស្លាបព្រាបាយ
  • ទឹក​ត្រី​ ​ ​ → ២​ ស្លាបព្រាបាយ
  • ស្ករ​ត្នោត​ ​ ​ → ១​ ស្លាបព្រាបាយ
  • ប្រេង​រុក្ខជាតិ​ សំរាប់ឆា​​ ​ → ២០​ ក្រាម
  • ទឹក​ធម្មតា​ ​ ​ → ២​ ស្លាបព្រាបាយ
  • ម្សៅ​ស៊ុប​ខ្នរ​ ​ ​ → ១​ ស្លាបព្រាបាយ
  • ខ្ទឹម​ក្រហម​បំពង​ សំរាប់រោយ​ពី​លើ

គ្រឿង​ផ្សំ​ទឹក​ជ្រលក់៖
  • ម្ទេស​ក្រៀម​ផ្លែ​ធំ​ ​ ​ → ៣​-៤​ ផ្លែ
  • ខ្ទឹម​ក្រហម​ហាន់​ ​ ​ → ៦០​ ក្រាម
  • ខ្ទឹម​ស​ ​ ​ → ៣០​ ក្រោម
  • កាពិ​ ​ ​ → ១​ ស្លាបព្រាបាយ

វិធី​ចំអិន៖
  1. បំពង ម្ទេស​ក្រៀម​ អោយឈ្ងុយ
  2. ហាន់ខ្ទឹម​ក្រហម​​ ដាក់​បំពង​ក្នុង​ប្រេងអោយ​លឿង
  3. ដួស​ទុក​ខ្ទឹម​ក្រហម​​បំពង​ អោយស្រកប្រេង
  4. បំពងខ្ទឹម​ស​ចិញ្ច្រាំ​ ​ក្នុង​ប្រេងអោយលឿង
  5. ដួស​ទុក ​ខ្ទឹម​ស​បំពង​ អោយស្រកប្រេង
  6. បុក​ម៉ត់ ម្ទេស​ក្រៀម​បំពង
  7. បុកច្របល់ទាល់តែម៉ត់ ម្ទេស​ក្រៀម​បំពង ខ្ទឹម​ក្រហម​បំពង​ ខ្ទឹម​ស​បំពង​ និង​ កាពិ
  8. លាងទឹកត្រី​រ៉ស់​ អោយស្អាត
  9. ទុកត្រីរ៉ស់ស្រក​ទឹក
  10. ដាក់​ចៀន​ត្រីរ៉ស់ អោយលឿង​ស្រួយ ក្នុង​ប្រេង​ក្ដៅ
  11. ដួសដាក់ចាន
  12. ដាក់ប្រេងក្នុងខ្ទះ កំដៅ លើ​ចង្ក្រាន អោយក្តៅ
  13. ដាក់​ទឹក​ជ្រលក់​ ក្នុងខ្ទះ ឆា​អោយ​ឈ្ងុយ
  14. ចាក់​​ទឹក​ធម្មតា​ ចូល​បន្តិច
  15. ដាក់​ច្របល់ ស្ករ​ត្នោត​ ទឹក​ត្រី​ និង​ម្សៅ​ស៊ុប​ខ្នរ​ និង ភ្លក់សាក
  16. ដាក់​ឆា​បញ្ចូល​គ្នា ត្រី​រ៉ស់​ចៀន
  17. ដួស​ដាក់​ចាន
  18. រោយ​ខ្ទឹម​ក្រហម​បំពង ​ពី​លើត្រីរ៉ស់

កំណត់​សំគាល់៖
អាច​ប្រើ​ប្រាស់ ត្រី​អណ្ដែង​ ឬ​ សាច់​ជ្រូក ​ជំនួស​​ត្រី​រ៉ស់​។​ បើ​ចូល​ចិត្ត​ញ៉ាំបន្លែ​, អាច​ដាក់​តិចតួច សណ្ដែក​កួរ​ ឬ​​ ខាត់​ណា​​ តាមចិត្តចង់៕

ភ្លាមឹក ក្លាសេ


គ្រឿង​ផ្សំ៖


  • មឹក​ស្រស់​ ​ ​ → ៥០​ ក្រាម
  • ប៉េងប៉ោះ​ផ្លែ​តូចៗ​ ​ ​ → ២៥​ ក្រាម
  • ខ្ទឹម​បារាំង​ ​ ​ → ១​/៤​ ចំណិត
  • ដើម​ខ្ទឹម​ ​ ​ → ១​ ដើម
  • ខ្ញី → ២​ បន្ទះ
  • ខ្ទឹម​ស​ ​ ​ → ២​ កំពឹស
  • ម្ទេស​ទុំ​ ​ ​ → ១​ ផ្លែ
គ្រឿង​ផ្សំ​រសជាតិ៖
  • ទឹក​ត្រី​ ​ ​ → ១​ ស្លាបព្រាកាហ្វេ
  • ទឹក​ក្រូច​ឆ្មារ​ ​ ​ → ២​ ស្លាបព្រាកាហ្វេ
  • ម្សៅ​ស៊ុប​ខ្នរ​ ​ ​ → ១​​ ស្លាបព្រាកាហ្វេ
វិធី​ចំអិន៖
  1. លាង​ទឹក​ឲ្យ​ស្អាត មឹក​ស្រស់
  2. ហាន់​ជា​ចំរៀក​វែងៗ​ និង ​ឆូត​ជា​កង់ៗ
  3. ស្ងោរ​ឆ្អិន
  4. ស្រង់​ចេញ
  5. យក​ទៅ​ក្លាស្សេ​ទឹក​កក​ ទុក​ប្រើ​ការ
  6. ហាន់ជាកង់ ផ្លែ​ប៉េងប៉ោះ
  7. ហាន់ជាចំរៀក ខ្ទឹម​បារាំង
  8. ចិញ្ច្រាំ​ម៉ត់ ដើម​ខ្ទឹម,​ ខ្ញី, ខ្ទឹម​ស​ និង​ ម្ទេស​ទុំ​ ទុក​ប្រើ​ការ
  9. លាយច្របល់ ​គ្រឿង​ផ្សំ​ និង​ គ្រឿង​ផ្សំ​រសជាតិ
  10. ដួស​ដាក់​ក្នុង​ចាន​ ញាំ ជាការស្រេច៕

ស្លាបមាន់ បំពង


គ្រឿងផ្សំ៖    

1ស្លាបមាន់ (យកត្រឹមគល់ស្លាប) → ៦០០ ក្រាម   
2. ម្សៅ (សំរាប់បំពង) → ៣ ស្លាបព្រាបាយ 

គ្រឿងផ្សំប្រលាក់សាច់៖​  

 1.ទឹកស៊ីអ៊ីវ → ១ ស្លាបព្រាបាយ    
 2.ម្សៅឆា → -ដ-     
 3.ទឹកខ្ញី → -ដ- 
 4.តៅហ៊ូប្រៃ (កិនម៉ត់ លាយទឹកបន្តិច) → ២ ស្លាបព្រាបាយ 
 5.ស្ករ → ១ ស្លាបព្រាកាហ្វេ     
 6.អំបិល → ០.៥ ស្លាបព្រាកាហ្វេ 

គ្រឿងផ្សំទឹកជ្រលក់៖   

 ១.ខ្ទឹមក្រហមក្រៀម → ១ ស្លាបព្រាបាយ     
២.ស្ករ → -ដ-
៣.ខ្ទឹមស ចិញ្ច្រាំ → ១ ស្លាបព្រាកាហ្វេ        
៤.ទឹកតៅហ៊ូ ប្រៃ → ២ ស្លាបព្រាបាយ 
៥.ទឹក → មួយភាគបួន នៃកែវ                   
៦.ទឹកស៊ីអ៊ីវ → ០.៥ ស្លាបព្រាកាហ្វេ 
៧.ស៊ីអ៊ីវខាប់ → ០.៥ ស្លាបព្រាកាហ្វេ         
៨.ម្សៅស៊ុបខ្នរ → ១ ស្លាបព្រាកាហ្វេ 


វិធី​ ចំអិន

ជំហាន ១ ៖

  1. លាង​ទឹក អោយ​ស្អាត​ ស្លាប​មាន់
  2. សំរក់ទឹក អោយ​ស្ងួត​ ស្លាបមាន់
  3. ច្របល់​ស្លាបមាន់ ជាមួយ​គ្រឿងផ្សំប្រលាក់សាច់
  4. ផ្អឹប​មួយម៉ោង ស្លាបមាន់ ​មានគ្រឿងផ្សំប្រលាក់សាច់
  5. ប៉ាតម្សៅបំពង ជុំវិញស្លាបមាន់
  6. ដាក់​បំពង​ស្លាបមាន់ រហូត​ឆ្អិន​ពណ៌​ក្រហម​ ទើប​ស្រង់​ដាក់​ចាន
ជំហាន ២ ៖
  1. ដាក់​ខ្លាញ់​ លើខ្ទះ ចំនួនមួយ​ស្លាប​ព្រា​បាយ
  2. រង់ចាំ​ខ្លាញ់​ ក្ដៅ​ហុយ​ផ្សែង
  3. ដាក់​ច្របល់ បំពង​យក​ក្លិន​ឈ្ងុយ ខ្ទឹម​ក្រហម​ក្រៀម​ ទឹក​តៅហ៊ូ​ប្រៃ​ និង​ ខ្ទឹម​ស​ចិញ្ច្រាំ
  4. ចាក់​ច្របល់ ​រំងាស់ដល់ពុះ គ្រឿង​ផ្សំ​ទឹក​ជ្រលក់​ ដែល​នៅ​សេសសល់
  5. ដាក់​ចាន​ផ្សេង​ សំរាប់ជ្រលក់​ ស្លាប​មាន់​បំពង៕

បុកសណ្តែកគួរត្រីឆ្អើ




គ្រឿងផ្សំ៖                                                                        វិធីធ្វើ៖
  • ត្រីកេសឆ្អើរ ២ក្បាល                            ១. យកត្បាល់ និង​ អង្រែ ដាក់​ខ្ទឹមសរ ខ្ទឹមក្រហម
  • កាពិ ១ស្លាបព្រាកាហ្វេ                              ម្ទេសដៃនាង កាពិ បង្គាក្រៀម បុកបញ្ចូលគ្នាឲ្យម៉ត់
  • ទឹកក្តៅ ១ស្លាបព្រា                                   ទើបបង់គ្រឿងដូចជាៈ ស្ករ  ម្សៅស៊ុបមាន់ ទឹកក្រូច
  • បង្គាក្រៀម ២០ក្រាម                               ឆ្មារ សណ្តែកគួរ និង​ចុងក្រោយដាក់ជីនាងវង
  • ម្សៅស៊ុបមាន់ ១/២ស្លាបព្រាកាហ្វេ              និងទឹកឆ្អិនចូលបន្តិចជាការស្រេច ។
  • ស្កសរ ២ស្លាបព្រាកាហ្វេ                        ២.​ យកត្រសក់ ស្វាយ ពពាយចិតជាចង្វាយមូល 
  • ទឹកក្រូចឆ្មា ២ស្លាបព្រាបាយ                    ត្រប់ស្រួយ ស្ពៃក្តោប រៀបជុំវិញចានសំប៉ែត
  • ម្ទេសដៃនាង ២គ្រាប់                              ទើបដួសសណ្តែកគួរបុកនេះ ដាក់ចំកណ្តាលចាន
  • ខ្ទឹមស និង​ ខ្ទឹមក្រហម ២កំពឹស              ទើបទទួលទានបាន ។
  • ស្ពៃក្តោប ២០ក្រាម
  • ពពាយ
  • ស្វាយ
  • ត្រប់ស្រួយ
  • សណ្តែកគួរ
  • ជីនាងវង

ស៊ុបគោ ក្តៅ




គ្រឿង​ផ្សំ៖

  • សាច់​គោ​ (សាច់​ត្រយូង​ចេក)​ → ៤៥០​ ក្រាម
  • ទឹក​ → ៦​ កែវ
  • ម្ទេស​ទុំ​ → ១​ផ្លែ
  • ខ្ញី​ → ៦​ បន្ទះ
  • ស្រា → មួយ​ស្លាបព្រាបាយ
គ្រឿង​ផ្សំ​​ រសជាតិ
  • ម្រេច​ម៉ត់​ → ១​ ចុង​ស្លាបព្រាកាហ្វេ
  • ខ្ទឹម​បារាំង ​ហាន់​ម៉ត់​ → ១​​ស្លាបព្រាបាយ
  • អំបិល​ → ១​ ស្លាបព្រាកាហ្វេ​កន្លះ
  • ដុំ​ស៊ុប​ខ្នរ​ → ១​ដុំ
  • ជីរ នាងវង​ (ហាន់​ហើយ) → ២​ស្លាបព្រាបាយ
វិធី​ ចំអិន
  1. ហាន់​ជា​បន្ទះ​ក្រាស់ សាច់​គោ
  2. ចាក់​គ្រឿង​ផ្សំ​ទាំងអស់​ ទៅ​ក្នុង​ឆ្នាំង
  3. ស្ងោរ ​ទាល់​តែ​ទឹក​ពុះ
  4. បន្ថយ​ភ្លើង​បន្តិច
  5. រំងាស់ ​ពី ១​ ម៉ោង​ទៅ​ ១​ ម៉ោង​កន្លះ
  6. ពន្លត់​ភ្លើង
  7. ចាក់​ចូល គ្រឿង​ផ្សំ​រសជាតិ​ ​ជា​ការ​ស្រេច៕

របៀបធ្វើសារាយស្ករត្នោតពងមាន់




គ្រឿងផ្សំ៖
១-ពងមាន់ ២
២-ស្ករ ២ខាំ
៣-ខ្ទិះដូង ១កំប៉ុង
៤-ស្លឹកតើយ ៣សន្លឹក
៥-ម្សៅសារាយ ១ស្លាបព្រាបាយ
៦-ទឹក ១កំប៉ុង
៧-អំបិលចុងស្លាបព្រា















របៀបធ្វើ៖
១- ស្ងោរសារាយម្សៅ លាយជាមួយទឹក រំងាស់ជាមួយស្លឹកតើយ ចំនួន១០-១៥នាទី ទើបស្រង់ស្លឹកតើយចេញ។
២- គោះពងមាន់ នៅក្នុងចានមួយ ជាមួយស្ករត្នោត និង ខ្ទិះដូង វាយអោយចូលគ្នាគ្នា គ្រាន់តែវាយលំៗអោយនៅសល់ជាតិពងមាន់ ក៏បាន។
៣- យកពងមាន់ដែលគោះហើយនេះ ទៅច្រូចលើទឹកសារាយ ហើយកូរអោយសព្វ រួចលើចុះ។
៤- ដួសទឹកសារាយនេះ ចាក់ចូលពុម្ព ទុកចោល ប្រហែល២ម៉ោង ដើម្បីអោយរងកក ជាសារាយដុំ បន្ទាប់មក ចាក់ចេញ តម្រៀបទៅលើចាន ដើម្បីទទួលទាន។
៥- បើយើងមិនចូលចិត្តរសជាតិខ្ទិះដូង យើងអាចជំនួសបានដោយជាតិទឹកសុទ្ធ ក្នុងចំនួនស្មើគ្នា នឹងខ្ទិះដូង។
៦- បើពុំមានពុម្ព អាចចាក់ថាសធម្មតា ហើយកាត់ដុំ នៅពេលកក ក៏បាន។

វិជ្ជាធ្វើបង្អែម៖ របៀបធ្វើ បាយ ដំណេីបខ្នុរ



ខ្នុរជាផ្លែឈើ ដែលមនុស្សជាច្រើន ចូលចិត្ត ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ យកមកផ្សំជាមួយបាយ ដំណើប និងខ្ទិះ ដូងរសជាតិគួរឱ្យទាក់ទាញខ្លាំងណាស់។ 

+ គ្រឿងផ្សំ
  • អង្ករដំណើប 200g
  • ខ្ទិះដូង 100ml
  • ស្លឹកតយ ៣ដើម កិនយកតែទឹក
  • ដូងសរសៃ
  • អំបិល
  • សាច់ខ្នុរ

+ វិធីធ្វើ: 
  • អង្ករដំណើបលាយឲ្យស្អាត ចែកជា 3 ផ្នែក 1 ផ្នែកត្រាំជាមួយទឹកស្លឹកតយ 1 ផ្នែកទៀតត្រាំ ជាមួយទឹកថែមពណ៍ផ្កាឈូក 1ផ្នែកទៀតត្រាំទឹកធម្មតា ពីរបីម៉ោងក្នុងទឹកឬពេញមួយយប់ បន្ទាប់មកលាយអង្ករដំណើបជាមួយទឹកស្អាតជាច្រើនដង។ 
  • លាយអង្ករដំណើបជាមួយអំបិលបន្តិច លាយទាំង3ផ្នែក រួចដាក់ចំហុយ10 នាទី បន្ទាប់ពី 10 នាទីចាក់ខ្ទិះដូង 1/3ចូលរួចច្របលឲ្យសព្វ ចំហុយ7 នាទីទៀត។ 
  • បន្ទាប់មកពី7នាទីចាក់ខ្ទិះដែលនៅសល់ចាក់ចូលទាំង3ផ្នែកច្រលបឲ្យសព្វ ចំហុយ 7-10នាទីទៀតរួចបិតភ្លើង ។ 
  • យកបាយដំណើបដាក់ចូលសាច់ខ្នុរ រួចដាក់សរសែដូង បើចូលចិត្តខ្ទិះដូង. ល្ង . សណ្ដែកដី អាចដាក់ពីលើបាន។ 


+ វិធីធ្វើខ្ទិះដូង: 
  • យកខ្ទិះដូង 200ml ស្ករស 20g និងអំបិលតិចដាក់ដាំ បន្ទាប់មកលាយម្សៅឆា 1/2 ស្លាបព្រាជាមួយទឹកចាក់ចូលទៅក្នុងឆ្នាំងខ្ទិះដូងត្រូវហើយកូរឲ្យសព្វរួចបិតភ្លើង។ 

បុក​ទឹក​ព្រឹក្ស


គ្រឿងផ្សំ៖

·  ត្រី​រ៉ស់ ត្រី​ឆ្អើរ ប្រហុក សណ្ដែក​ដី ខ្ទឹមស ខ្ទឹម​ក្រហម ស្លឹក​ខ្ទឹម និង​ក្រូច​ឆ្មារ
·  ស្ករ​ស អំបិល ម្សៅស៊ុប
· ម្ទេស​ដៃ​នាង ព្រលឹត ស្អំ ត្រសក់ ភ្លៅ​កង្កែប ផ្កា​កំប្លោក ស្ពៃក្ដោប ត្រប់​ស្រួយ ត្រប់​ពុត​លំញង ស្នៀត​ពោត សណ្ដែក​កួរ ស្ដៅ (មិនមានទាំងអស់ក៏បាន) ។


វិធីធ្វើ៖      


1. ​វិធី​ចម្អិន​គឺ​ដំបូង​ត្រូវ​យក​ត្រី​រ៉ស់ទៅ​ស្ងោរ​ក៏បាន ឬ​អាំង​ក៏​បាន​តាម​ការ​និយម។
2. ប្រសិន​បើ​ជ្រើស​រើស​វិធី​ស្ងោរ​ត្រី ទឹក​ដែល​ស្ងោរ​រួច​នោះ​ត្រូវ​រក្សា​ទុក​សម្រាប់​ធ្វើ​ទឹក​ប្រហុក។
3. ដោយ​ឡែក​ត្រី​ដែល​ស្ងោរ ឬ​អាំង​ឆ្អិន​រួច​ត្រូវ​យក​មក​បេះ​ឆ្អឹង​ និង​ស្បែក​ចេញ​ឲ្យ​អស់។
4.​ ចំពោះ​ត្រី​ឆ្អើរ​វិញ​ ត្រូវ​យក​វា​ទៅ​កម្ដៅ​ឲ្យ​ស្រួយ​រួច​សឹម​បេះ​យក​ឆ្អឹង​ចេញ​ដូច​គ្នា។
5. ម្ទេស​ដៃ​នាង ខ្ទឹមស ខ្ទឹម​ក្រហម​ និង​ត្រប់​ពុតលំញង ​ត្រូវ​យ​ក​ទៅ​រំលីង​ រួច​យក​ទៅ​បុក​​លំៗ​ជាមួយ​ត្រី​រ៉ស់ និង​ត្រី​ឆ្អើរ​ដែល​បេះ​រួច​ក្នុង​ត្បាល់ ប៉ុន្តែ​កុំ​ឲ្យ​វា​ម៉ដ្ឋ​ពេក។
6. បន្ទាប់មក​យក​ត្រី និង​គ្រឿង​ដែល​បុក​រួច​ដួស​ដាក់ចាន ហើយ​ចាក់​ទឹក​ប្រហុក​ឆ្អិន​ពីលើ រួច​សឹម​កូរ​ឲ្យ​សព្វ​សាច់។
7. ចាប់​ផ្ដើម​បន្ថែម​​គ្រឿង​ផ្សំរស​ជាតិ​ដូច​ជា អំបិល ស្ករស និង​ក្រូច​ឆ្មារ​​​​រួច​ភ្លក្ស​សាបប្រៃ​តាម​ចំណូល​ចិត្ត មុននឹង​ដាក់​សណ្ដែក​ដីបុក រោយ​ស្លឹក​ខ្ទឹម ព្រមទាំង​ម្ទេស​ចូល​​នោះ​ជាការ​ស្រេច។


បាយឆាម្រះព្រៅជាមួយបង្គា

គ្រឿងផ្សំ៖


·   បង្គា បកអោយស្អាត ពុះយកសសៃខ្នងចេញ
·   ខ្ញី ខ្ទឹមក្រហម បកអោយស្អាត បុកអោយម៉ត់
·   ម្រះព្រៅ បេះយកស្លឹក លាងចេញអោយ     ​​​​ស្អាត
·   ប្រេងឆា ម្សៅស៊ុប ស្ករស ទឹកត្រី ម្សៅរមៀតបន្តិច
·   បាយសមួយចាន





វិធីធ្វើ៖

·   ដាក់ខ្ទះទុកអោយក្ដៅ រួចដាក់ប្រេងឆាចូល ហើយដាក់ខ្ញី ខ្ទឹមក្រហម ដែលបុកម៉ត់ហើយចូល រំលីងអោយឆ្ងុយបន្តិច បន្ទាប់មកដាក់បង្គា ម្សៅស៊ុប ទឹកត្រី ស្ករស និង ម្សៅរមៀតបន្តិច ទុកអោយឆ្អិនសាច់
·   រួចដាក់បាយសចូល ឆាត្រលប់ចុះឡើងអោយចូលជាតិ ភ្លក់មើលអោយល្មមតាមការចូលចិត្ត ទើបដាក់ម្រះព្រៅចូល ទុក 2 ទៅ 3 នាទី រួចជាការស្រេច ហើយរៀបដាក់ចានតាមការចូលចិត្ត ៕


នំបញ្ចុករឺមីសួរបំពងជាមួយទឹកកាពិគ្រឿងការី



គ្រឿងផ្សំ៖
                
  •  ខ្ទិះដូង 
  • ខ្ទឹមស ខ្ទឹមក្រហម ម្ទេសដៃនាង
  •  ម្ទេសក្រៀម ( ត្រាំទឹក ) សៀងផ្អែម
  • គ្រឿងការី កាពិ
  • ស្ករត្នោត ម្សៅស៊ុប
  • បង្គាក្រៀម
  • តៅហ៊ូដុំ
  • ពងទា
  • សាច់មាន់ សាច់ជ្រូក បង្គា
  • បន្លែតាមការនិយមចូលចិត្ត
វិធីធ្វើ៖


  •  ម្ទេសដៃនាង ខ្ទឹមស ខ្ទឹមក្រហម កាពិ យកទៅលីងអោយឈ្ងុយរួចយកទៅបុកអោយម៉ត់ ទុកមួយអន្លើ
  •  សៀង ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់ ទុកមួយអន្លើ
  • ពងទាវាយចូលគ្នា យកទៅចៀនរួចហាន់ជាបន្ទះៗ
  •  តៅហ៊ូចៀនអោយក្រៀម រួចហាន់ជាបន្ទះៗ
 ឆ្អិនរួចរាល់លោកអ្នកអាចដួសដាក់ចាន និងពិសាយ៉ាងឆ្ងាញ់។




How to Care for Chemically and Heat Damaged African Hair


Caring for African-textured hair can be difficult to manage, due to its coarse, kinky, and often dry texture. Perms, hair coloring, and heat can make matters worse with split ends, dull and lifeless appearance, and inability to hold curls. No worries — with this guide and a little patience and consistency, you can restore your hair to health.

Part 1 of 2: Caring for Damaged Hair:




1
Trim away damage if possible. Caring for damaged hair is a long, difficult process, and it will likely never return to full healthy. If you're not willing to cut your hair short, consider trimming away split ends, a common problem in damaged hair.
  • Repeat the trim every 4–6 weeks, removing all the split ends you can find. Leaving damaged ends in place will not help your hair grow out.
  1. 2
    Exfoliate your scalp. To begin your hair care mission, apply a scalp preparation to remove buildup from sebum and hair products. This will create a healthy environment and provide nourishment to the scalp and follicles.
    • Besides removing sebum buildup, a good scalp preparation product provides hair-strengthening vitamins and soothes dry, irritated scalp. Ask a salon to recommend a product similar to Scalp Prep.

Banana Strawberry Ice Cream Smoothie




1
Assemble the following ingredients:
  • 1 banana
  • 1/2 cup strawberry ice cream
  • 1 cup milk.

2
Cut the banana in half. Add both halves to the blender.



How to Exercise in Your Bedroom


Exercising has many benefits, including improved cardiovascular and immune system, brain function, better and more productive sleep, not to mention a boosted mood. But excuses for not exercising often focus on lack of time or lack of funds. By exercising in the comfort of your own bedroom, you can work around both excuses. What's more, you'll still get in fantastic shape.
Part 1 of 3: Preparing the bedroom:




1
Designate a place in your room to exercise. To determine if a space is big enough, try laying down and doing 'snow angels'. If your arms or legs don't hit anything, you're good to go!


2
Purchase any exercise equipment you would like to use. While this step isn't mandatory, different types of exercise equipment can allow you to do more types of workouts in the comfort of your own space. Some good starter items include:
  • Yoga mat
  • Stability ball
  • Small weights
  • Jump rope
  • Stretching bands